រៀនរស់ជាខ្លួនឯង កុំរស់លើសម្ដីអ្នកដ៏ទៃ

 ជីវិតធ្លាក់ដល់ចំណុចសូន្


 ​អ្នកដែរបានអានអត្ថបទនេះប្រាកដណាស់ថាអ្នកបានឆ្លងកាត់ចំណុចមួយនេះ។ តើពិតទេ?

   មានមនុស្សច្រើនណាស់ដែរបានឆ្លងកាត់ចំណុចមួយនេះ មិនមែនមានតែអ្នកម្នាក់ទេ។ ពេលនេះអ្នកកំពុងតែពិបាកចិត្តមែនទេ? តើពេលនេះអ្នកមិនដឹងថាត្រូវនិយាយរឿងក្នុងចិត្តប្រាប់អ្នកណាទេមែនទេ? តើពេលនេះអ្នកចង់យំខ្លាំងណាស់មែនទេ? តើពេលនេះក្នុងទ្រូងរបស់អ្នកកំពុងតែតឹងណែនណាស់មែនទេ? អ្នកកំពុងតែត្រូវការអ្នកផ្ដល់កម្លាំងចិត្តឲ្យអ្នកត្រូវអត់?​

    ហេតុអ្វីបានជាខ្ញុំសួរសំណួរទៅកាន់អ្នកដោយបែបនេះ?

ចម្លើយ បើអ្នកកំពុងតែអ្នក អ្នកចង់យំអ្នកអាចយំបានហើយ កុំប្រឹងទប់វាអី សុំយំចេញឲ្យអស់មក។ បើអនកចង់និយាយពីទុកលំបាករបស់អ្នក សុំនិយាយចេញមក ខ្ញុំចាំអាន ចាំស្ដាប់ទុក្ខលំបាក់របស់អ្នក។ នៅពេលលនេះអ្នកមានអ្នកដែរចាំស្ដាប់រាល់បញ្ហារបស់អ្នកហើយ សុំបើកចិត្តនិយាយមកកាន់ខ្ញុំមក ខ្ញុំនឹងរងចាំស្ដាប់គ្រប់យ៉ាង។​ ដើម្បីជាការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាខ្ញុំសុំនិយាយពីរឿងរបស់ខ្ញុំផ្ដល់ប្រាប់ដល់អ្នកទាំងអស់គ្នា។វាជាពេលដែរខ្ញុំពិបាកបំផុតនៅក្នុងខ្លួន។ 

    កាលពី ២ឆ្នាំមុន ខ្ញុំប្រៀបដូចជាមនុស្សម្នាក់ដែរគ្មានជីវិត អញ្ចឹង ខ្ញុំមិននិយាយ មិនសើច មិនចេញក្រៅ អង្គុយសម្ងំតែក្នុងបន្ទប់។ មូលហេតុដែរធ្វើឲ្យខ្លាចជាបែបនេះ គែដោយសារតែខ្ញុំបរាជ័យក្នុងរឿងសិក្សា។ នៅឆ្នាំ២០១៨ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយបានបន្តទៅរៀននៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ​ ផ្នែកស្ថាបតក្យកម្ម ពេលនោះខ្ញុំរៀនបានតែកន្លះឆ្នាំទេ ដោយសារតែកត្តាជីវភាពគ្រួសារខ្ញុំមិនអាចទ្រាំទ្ររឲ្យខ្ញុំរៀនបន្តទៀតបាន។ ទើបពុករបស់ខ្ញុំគាត់បានសុំឲ្យខ្ញុំឈប់រៀនហើយមករកការងារធ្វើដើម្បីរកលុយផ្គត់ផ្គងគ្រួសារ។ ខ្ញុំបានគិតពីរឿងនេះអស់រយៈពេលជាយូរនឹងពិភាក្សាជាមួយអ្នកម្ដាយខ្ញុំ ទើបខ្ញុំសម្រេចចិត្តថាខ្ញុំនឹងបញ្ឃប់ការសិក្សារបស់ខ្ញុំ។ នៅពេលដែរខ្ញុំឈប់រៀងខ្ញុំបានដើររកកាងារជាច្រើនកន្លែង តែគ្មានអ្នកណាទទួលយកខ្ញុំទេ ដោយសារតែខ្ញុំគ្មានបទពិសោធន៏ នឹងជាសិស្សទើបតែបញ្ចប់ការសិក្សារ។ ពេ់លនោះខ្ញុំចាប់ផ្ដើមអស់សង្ឃឹមនឹងខ្លួនឯងលែងមានទឹកចិត្តបន្តទៀត។ ខ្ញុំរកការងារធ្វើមិនបាន បូករួមជាមួយនឹងការស្ដីបន្ទោសពីគ្រួសារបន្ទោសលើកការងារសូត្របន្ទោសរឿងគ្រប់យ៉ាង ខ្ញុំកាន់តែយ៉ាប់យឺនទៅ អ្វីក៏ខ្ញុំលែងចង់ធ្វើ បានត្រឹមតែអង្គុយសម្ងំក្នុងបន្ទប់ហើយយំតែម្នាក់ឯងរាល់យប់។ ពេលវេលាបែបនេះចេះតែកន្លងទៅអស់រយៈពេល២ខែ។ ខ្ញុំក៏ដាច់ចិត្តរកជំនួយពីមិត្តរបស់ខ្ញុំក្រែងលរខ្ញុំបានពាក្យលើកទឹកចិត្តខ្លះ ប៉ុន្តែអ្វីដែរខ្ញុំទទួលបានបែបជាខុសពីការរំពឹងទុករបស់ខ្ញុំទៅវិញ។ ពេលដែរខ្ញុំនិយាយពួកគេបែបនជានាំគ្នាសើចខ្ញុំ ហើយថាខ្ញុំនិយាយលេងទៅវិញ។ ២ ៣ ខែក្រោយមកខ្ញុំក៏ព្យាយាមសុំជំនួយពីមិត្តខ្ញុំម្ដងទៀត តែគេគ្មានពេសម្រាប់ខ្ញុំទេ គេគ្រាន់តែប្រាប់ខ្ញុំថាគេរវល់ណាស់ គ្មានពេលលទេ ចាំគេទំនេរគេនឹងទាក់ទងមកវិញ។ ពេលនេះទើខ្ញុំដឹងថា ពេលដែរខ្ញុំបរាជ័យគ្មានអ្នកណាចង់មកនៅក្បែរខ្ញុំទេ ពេលយើងសុំជំនួយគេក៏បដិសេធន៍ ទាំងគ្រួសារ មិត្តភិក្ដ  ក្មានអ្នកណាខ្វល់ពីខ្ញុំឡើយ។ ពេលខ្លះខ្ញុំខំប្រឹងញញឹមទាំងការឈឺចាប់។ ស្មាញញឹមមានតែភាពក្លែងក្លាយទាំងអស់។


    បើនិយាយទៅ ការរៀបរាប់នេះដូចជាជ្រុលពេកហើយ ដូចជាទម្លាក់កំហុសឲ្យគេច្រើនពេកហើយ​ ។ តាមពិតទៅវាក៏ជាកំហុសរបស់ខ្ញុំដែរ ដែរបានធ្វើឲ្យខ្លួនឯងក្លាយជាបែបនេះ។ដូច្នេះហើយខ្ញុំសូមបញ្ចប់វាត្រឹមនឹងចុះ ព្រោះបើនិយាយឲ្យអស់ទៅមួយថ្ងៃនេះក៏ខ្ញុំរៀបរាប់មិនអស់ដែរ។ 

    ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា ខ្ញុំស្ថិតនៅក្នុងសភាពបែបនេះអស់យៈពេល១១ខែ។ ខ្ញុំបានរៀនយល់ដឹងពីសង្គមនេះជាច្រើន ខ្ញុំ ថែមទាំងចង់អរគុណដល់ពេលនឹងដែរបានឲ្យខ្ញុំដឹងថា អ្វីដែរជាការពិតនឹងអ្វីដែរក្លែហក្លាយ។  អរគុណដែរពេលនឹងធ្វើឲ្យខ្ញុំថឹហថាមិត្តភាពដែរខ្ញុំខំសាង​៥ឆ្នាំមកនេះ​ វាគ្រាន់តែជាមិត្តភាពក្លែងក្លាយ អរគុនដែរថ្វើឲ្យខ្ញុំដឹងថា ជីវិតខ្ញុំមានតម្លៃប៉ុណ្ណា អរគុណដែរធ្វើឲ្យខ្ញុំ ចេះរឹងមាំក្លាហាន ជំនះរាល់ឧបសគ្គទាំងឡាយ  ខ្ញុំបានផ្ដល់សេចក្ដីស្រឡាញ់របស់ខ្ញុំដល់ខ្លួនឯងកាន់តែច្រើនជាងមុន ខ្ញុំតែងតែទុកខ្លួនឯងជាមនុស្សទីមួយនៅពេលដែរខ្ញុំត្រូវការជំនួយបំផុត ខ្ញុំតែងតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តច្រើនជាងមុន ហើយខ្ញុំក៏ធាចដឹងបានថា ជីវិតខ្ញុំគឺខ្ញុំជាអ្នកកំណត់ មិនមែនខ្ញុំយកជីវិតខ្ញុំទៅទុកនឹងអ្នកដ៏ទៃទេ។

    ចុះសម្រាប់អ្នកទាំងអស់គ្នាដូចជាខ្ញុំដែរទេ? មនុស្សម្នាក់ៗសុទ្ធតែមានរឿងរ៉ាវរៀងៗខ្លួន សំខាន់ថាតើអ្នកអាចដោះស្រាយវាបានអត់។ ដំបូងឡើយអ្នកត្រីវរៀនរស់ដោយឲ្យតម្លៃខ្លួនឯងឲ្យច្រើនជាឲ្យតម្លៃទៅអ្នកដ៏ទៃសិន ព្រោះថា​បើអ្នកមិនចេះឲ្យតម្លៃខ្លួនឯងទេ អ្នកប្រាកដជារកសេចក្ដីសុខ ឲ្យខ្លួនឯងមិនបានទេ។ 

    ដូច្នេះហើយបើអ្នកចង់ចាក់ចេញពីភាពឈឺចាប់ទាំងនេះសូម ព្យាយាមធ្វើវាឲ្យបានល្អបំផុតនោះអ្ននឹងទទួលបាន ចម្លើយដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ រៀនរសើជាខ្លួនឯង កុំ រស់ដោយសារតែអ្នកដ៏ទែ។


    សូមអធ្យាស្រ័យសម្រាប់កំហុសខុសឆ្ងងទាំងឡាយ សង្ឃឹមថាអ្នកទាំងអស់គ្នានឹង យោគយល់ 

អរគុណសម្រាប់ការអាន បើមានអ្វីបន្ថែមទៀតសូម បញ្ចេញមតិប្រាប់បាន


*និពន្ធដោយ sovannaphum

ថ្ងៃ០៣ ខែ ឧសភា​ឆ្នាំ២០២១

ម៉ោង ១១ៈ០០នាទីយប់





Comments