ការស្គាល់ខ្លួនឯង


ការស្គាល់ពីខ្លួនឯង


​​​​​​    បើនិយាយពីរឿងនេះអ្នកទាំងអស់គ្នាប្រាកដជាមិនយល់ទេ អ្នកនឹងនិយាយថា​​  "​ស្គាល់ពីខ្លួន​ឯងយ៉ាងមិចទៅ?"។ បើនិយាយដល់រឿងនេះ មុននឹងយើងស្គាល់ខ្លួនឯង យើងដែរមានពេលវេលាសម្រាប់ខ្លួនឯងទេ?​
*បញ្ជាក់​៖​ ការមានពេលវេលាសម្រាប់ខ្លួនឯងមិនមែន ការលេងទូរស័ព្ទតែម្នាក់ឯង ការស្ដាប់ចម្រៀងម្នាក់ឯង មើលសៀវភៅ  លេងហ្គេមម្នាកឯងទេ​ ការនៅម្នាក់ឯង។​ និងគឺចង់សម្ដៅដល់ពេលវេលាមួយដែរអ្នកគ្មានធ្វើអ្វីទាំងអស់ មានន័យថា​គ្មានអ្វីនៅក្នុងដៃអ្នកគ្មានអ្វីនៅជាមួយអ្នកទេ។ 


ឧទាហរណ៌៖ អ្នកកំពុងតែមើលសៀវភៅ ប៉ុន្តែអ្នកនៅតែម្នាក់ឯងក៏ពិតមែនប៉ុន្តែវាមិនមែនមានន័យថាអ្នកបានផ្ដល់ពេលវេលានឹងនៅជាមួយនឹងខ្លួនឯងទេ គឺអ្នកកំពុងតែនៅជាមួយនឹង​សៀវភៅរបស់អ្នក។

​​    បើអ្នកចង់ស្គាល់ពីខ្លួនឯង សូមអ្នករកពេលវេលាមួយ​មិនយូរទេ ប្រហែលជា១០នាទី ទី ១៥នាទី សម្រាប់នៅជាមួយនឹខ្លួនឯង។ ដោយអង្គុយនៅមួយកន្លែង ហើយបិទភ្នែករបស់អ្នក រួចសួរពីខ្លួនអ្នករាល់អ្វីដែរអ្នកត្រូវការ សួរខ្លួនឯងថាអ្នកជាអ្នកណា? ពេលនេះអ្នកអាចនឹងមិនទាន់បានទទួលចម្លើយពីខ្លួនរបស់អ្នកទេ ប៉ុន្តែសូមអ្នកព្យាយាមធ្វើបែបនេះឲ្យបានញឹកញ៉ាប់បើអាច។ 

    នៅពេលដែអ្នកបានស្គាល់ខ្លួនឯងច្បាស់ហើយ អ្នកនឹងយល់ពីអត្ថន័យនៃជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកនឹងកាន់តែមានតម្លៃសម្រាប់អ្នក។


*អត្ថបទនេះ ខ្ញុំបានស្ដាប់ពី បងស្រីម្នាក់(សុំទោសផងដែរខ្ញុំចាំឈ្មោះគាត់មិនបាន ដឹងត្រឹមថាគាត់អ្នកអ្នកនិពន្ធសៀវភៅ កូនសិស្សជីវិត) 
*អរគុណ ដល់បងស្រីដែរតែងតែផ្ដល់ដំបូន្មានល្អៗ











Comments